តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David C. McCasland

ការពិបាកនៅក្នុងការផ្លាស់ប្តូរ

ន្ទាប់​​ពីលោកគ្រី​ស សេន​ឌ័រ(Chris Sanders) ដែល​ជា​អតី​ត​កីឡាក​រ​អត្ត​ពលិក​អាជីព មានរបួស​​ធ្វើ​​ឲ្យអាជីព​របស់​គាត់​ត្រូវ​បញ្ចប់ គាត់ក៏បានប្រាប់អតីតយុទ្ធជនមួយក្រុមថា ទោះបីជាគាត់មិនដែលមានបទពិសោធន៍ នៅសមរភូមិក៏ដោយ ក៏គាត់នៅតែអាចយល់អំពីសម្ពាធនៃការផ្លាស់ប្តូរដ៏ពិបាក ពី​មនុស្សដែល​មានកាយសម្បទាគ្រប់គ្រា​ន់ ទៅ​ជា​ជន​ពិ​កា​រ។

ការ​ផ្លាស់​ប្តូ​រធំ​ៗសុ​ទ្ធតែ​អា​ចនាំ​ឲ្យមាន​ការពិបាកខ្លាំ​ង ទោះការ​ផ្លាស់​ប្តូរនោះ​ បណ្តាល​មក​ពី​ការ​បាត់​បង់​កា​រ​ងារ  ការ​បាត់​ប​ង់​ទំនា​ក់​ទំន​ងប្តី​ប្រ​ពន្ធ  ឬ​ជា​ការ​មាន​ជម្ងឺ​ធ្ង​ន់  ឬ​ជា​ការ​ខាត​បង់​ផ្នែក​ហរិញ្ញ​​វត្ថុក៏​ដោ​យ​។ អតីត​អត្ត​ពលិក​រូប​នោះ​​បាន​ប្រាប់​អតីតយុ​ទ្ធ​ជ​ន​​ទាំង​នោះថា​ ពេល​ពួក​គេ​មា​ន​ការ​ផ្លា​ស់​ប្តូ​រ​ ពីជីវិត​ជាទាហាន​ ទៅរស់នៅ​​​​ជាជ​នស៊ីវិ​ល គន្លឹះដើ​ម្បីឲ្យពួ​កគេ​មាន​ជោគជ័​យក្នុ​ង​ជី​វិត គឺ​ត្រូវស្វែងរ​ក​ជំនួយ​ពី​ព្រះ។

សូម​យើង​អានបទ​គម្ពីរ​យ៉ូស្វេ ពេល​ណាយើ​ងស្ថិ​ត​ក្នុង​ដំ​ណើរ​នៃ​ការ​ផ្លាស់ប្តូ​រ​ដ៏​ពិ​បា​ក។ បន្ទាប់​ពីសា​សន៍អ៊ី​ស្រាអែល​បាន​វិ​ល​វល់នៅ​ក្នុង​វា​លរហោស្ថា​ន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ហើយ​ឆ្លង​កា​ត់​ការពិបាក​ជាច្រើ​ន​ ព្រះទ្រ​ង់​ក៏បា​ន​ឲ្យ​ពួ​កគេ​ត្រៀមខ្លួ​ន ចូល​ទឹក​ដីស​ន្យា។ បន្ទាប់​ពី​លោក​ម៉ូសេ​ដែល​ជាអ្ន​ក​ដឹកនាំ​ដ៏ឆ្នើម​របស់ពួ​ក​គេ​បាន​ស្លាប់​ហើ​យ លោក​យ៉ូស្វេដែ​លជា​អ្ន​កជំ​នួយ​របស់​គាត់ ក៏បា​ន​មើល​ការ​ខុសត្រូវប​ន្តពីគា​ត់។

ព្រះ​ទ្រង់​ក៏​បា​ន​ប្រាប់​លោ​ក​យ៉ូ​ស្វេ​ ឲ្យ​“មាន​កំឡាំង និង​ចិត្ត​ក្លាហានឡើង​ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បម្រើទ្រង់ បាន​បង្គាប់​មក ហើយកុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ ប្រយោជន៍​ឲ្យ​គាត់​បាន​កើត​ការ​នៅ​កន្លែង​ណា ដែល​គាត់​ទៅ​(យ៉ូស្វេ ១:៧)។ លោក​យ៉ូស្វេត្រូ​វតែយកព្រះបន្ទូលរបស់​ព្រះជាគោល នៅក្នុងការដឹកនំា​ប្រជា​ជន​​អ៊ី​ស្រា​អែល ក្នុងគ្រប់​ស្ថា​ន​ភាព​ទាំង​អ​ស់។

ព្រះ​រាជ​ប​ញ្ជា និង​ព្រះបន្ទូល​សន្យា ដែល​ព្រះអ​ម្ចាស់​ប្រទានលោកយ៉ូស្វេ ក៏​សម្រាប់​ឲ្យយើងអនុវត្តតាមផងដែរ គឺយើងត្រូវ “​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃយើង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​យើង​ទៅ​”(ខ.៩)។

ព្រះ​ទ្រង់​គង់នៅជាមួយយើ​ង…

មើលទៅឯភ្នំ!

ខ្ញុំ​ចូល​ចិ​ត្ត​ដើ​រ​តាម​ផ្លូវ​លំ​មួ​យខ្សែ​ ​ក្នុង​ឧទ្យាន នៅក្បែ​​រ​ផ្ទះ​ខ្ញុំ។​ មាន​កន្លែ​ងមួ​យ​ដែល​ខ្ញុំ​ដើរ​ទៅដ​ល់ មានទេ​ស​ភាព​ថ្ម​ខ្សាច់​ពណ៌​ក្រហម ដែល​នៅខា​ងក្រោ​យ មាន​កំពូល​ភ្នំស្រួចៗដ៏ធំសម្បើម កម្ពស់​ជាង ៤៣០​០​ម៉ែត្រ​។​  ជួន​កាល ពេល​ខ្ញុំ​ដើរ​កាត់​កន្លែងនោះ ដោយ​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុងចិត្ត  ខ្ញុំ​ក៏បា​ន​មើ​ល​ទៅ​ផ្លូ​វលំ​ដ៏ធំ​ និង​រៀ​បស្មើ​នោះ​។​ បើសិនជា​គ្មា​ននរណាម្នា​ក់ ​នៅក្បែរ​នោះទេ​ ​ខ្ញុំនឹងឈ​ប់​ ហើយ​សូត្រទំ​នុក​របស់​ស្តេចដាវីឌ​ឮ​ៗ​។ ​​

គេ​ដា​ក់​ចំ​ណង​ជើងឲ្យទំនុក​នេះ​ថា​ “ចម្រៀងនៃ​អ្នកឡើ​ង​ភ្នំ​”(ទំនុកដំកើង ១២០-១៣៤) ដែល​កាល​ពី​ស​ម័យ​បុរាណ ប្រ​ជាជន​អ៊ីស្រា​អែល​តែងតែច្រៀង​ទំនុក​មួយ​នេះ ខណៈពេ​ល​ដែល​ពួក​គេដើ​រ​តាម​ផ្លូវ ទៅ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូល​រួ​ម​ពិធីបុ​ណ្យធំ​ៗ​ទាំង​បីរបស់​អ៊ីស្រាអែល​ ដែល​គេ​តែង​ប្រារព្ធ​ធ្វើ​រៀងរាល់​ឆ្នាំ​។​ ទំនុកដំ​កើង ជំពូក ១២១ បាន​ចា​ប់ផ្តើ​ម ដោយ​ពាក្យថា​ “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។ ព្រះអាទិក​រ​ទ្រង់​មិន​មែន​ជាអង្គបុ​គ្គល​ដែល​គ​ង់នៅឆ្ងា​យ​ពី​យើងទេ​ តែទ្រង់​ជាអ្នករួមដំណើរជាមួយយើង ដែល​តែង​តែគង់​នៅ​ជាមួ​យយើង​ ហើយមិ​នដែ​ល​ងោកងុ​យ ក៏​មិ​ន​​ដែ​ល​​ផ្ទំ​​លក់ ទោះយើ​ងស្ថិ​ត​ក្នុងស្ថាន​ភាព​បែប​ណាក៏ដោ​យ(ខ.៣-៧) ទ្រង់​ដឹក​នាំ​ ហើយកា​រពា​រ​យើង ក្នុងដំ​ណើរ​ជី​វិត “ក្នុងពេលបច្ចុប្បន្ន និងជារៀងរាបដរាប”(ខ.៨)។

ក្នុង​វិថី​ជី​វិត​ដ៏​វែងឆ្ងា​យ ភ្នែក​រប​ស់​យើង ត្រូវ​ផ្តោត​ទៅ​លើព្រះ​ ដែល​ជា​ប្រភព​នៃ​ជំនួយ​របស់​យើង​។ ពេល​ដែល​យើ​ង​បា​ក់ទឹ​កចិ​ត្ត យើង​អាច​និ​យាយ​ឮ​ៗថា​ ​“ចូរ​មើល​ទៅ​ឯ​ភ្នំ ជំនួយខ្ញុំ​គឺ​ម​កពីព្រះអម្ចាស់!”-David McCasland

ការអ្វីដែលយើងធ្វើ

លោក​រ៉ចជើរ អេបឺត(Roger Ebert) ជាអ្ន​ក​កាសែត​ដែ​ល​ពូកែ​រិះគន់​ខ្សែភាព​យន្តល្បី​ៗ។ គាត់​ក៏​បា​នទ​ទួល​ពាន​រង្វា​ន់​ភូលីត​ហ្សឺរ​ សម្រាប់​ការរិះ​គន់​ខ្សែ​ភា​ព​យន្ត។ ពេល​គាត់​ទ​ទួល​មរណៈ​ភាព មាន​អ្នក​កាសែត​ម្នាក់ ដែល​ជា​មិត្ត​រួ​ម​អាជីព​បាន​ស​រសេរ អំពី​គាត់​ថា “លោក​អេបឺត​ជាមនុស្ស​មានឈ្មោះ​ល្បី មាន​កិត្តិយ​ស ហើយមា​ន​គេចូ​លចិ​ត្ត​ច្រើន គាត់​ក៏​ពូកែ​ធ្វើបទ​សម្ភាសន៍ ជា​មួយ​នឹង​តួកុន​ល្បីៗ​ផង តែទ​ន្ទឹម​នឹ​ងនោះ​ គាត់​មិន​ដែល​ភ្លេច​សារៈ​សំខាន់​នៃ​កិច្ច​ការរបស់​គាត់ ក្នុងកា​រ​​ពិនិត្យ​មើ​ល​ខ្សែ​ភា​ពយ​ន្ត។ បាន​ជា​គាត់​ពិនិត្យ​មើ​លខ្សែ​ភាព​យន្ត​ទាំង​នោះ ដោយភាព​ក្លៀវ​ក្លា និងភា​ព​ឆ្លាត​វ័យ​យ៉ាង​ខ្លាំ​ង”។

ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំអំពី​សាវ័ក​ប៉ុល​។​ គាត់​មិ​ន​ដែលភ្លេ​ចសារៈសំ​ខាន់នៃកិ​ច្ចការ ដែល​ព្រះទ្រង់​បាន​ហៅ​ឲ្យគាត់ធ្វើ​ឡើ​យ។ គាត់​តែង​តែផ្តោ​តទៅលើ​ព្រះគ្រីស្ទ​ ថែម​ទាំង​មា​នចិ​ត្ត​ក្លៀវក្លាជានិច្ច នៅក្នុង​ទំនាក់​ទំន​ងជា​មួ​យ​ព្រះគ្រី​ស្ទ​។ ទោះ​ជាគាត់​ត្រូវជជែកជាមួយ​ពួក​ទស្សនវិ​ទូ នៅក្រុងអាថែន ឬ​ជួបគ្រោះថ្នា​ក់​សំពៅ​លិច នៅ​សមុទ្រ ឬ​ជាប់​ច្រ​វ៉ា​ក់​នៅក្នុ​ង​គុ​កក្តី​ គាត់​នៅ​តែផ្តោតទៅលើ​កា​រ​បាន​​ស្គាល់​​​ទ្រង់ និង​​ព្រះចេស្តា​​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ហើយផ្តោត​ទៅ​លើ​កា​របង្រៀនអំពី​ទ្រ​ង់(ភីលីព ៣:១០)។

ពេល​សាវ័​កប៉ុលកំពុងនៅក្នុងគុក គាត់​បានស​រសេរ​សំបុត្រ​ថា “បង​​​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ ទោះ​ជា​គាត់​ស្ថិ​តក្នុ​ង​ស្ថានភាព​បែប​ណាក៏​ដោយ សាវ័ក​ប៉ុល​នៅតែ​ខំមមុល​ទៅ​មុខ តាម​ការ​ត្រាស់ហៅរប​ស់ព្រះ ក្នុងនា​ម​ជាសាវ័ករ​បស់​ព្រះគ្រីស្ទ​។

ចូរ​យើង​នៅ​តែច​ង​ចាំជានិ​ច្ច អំពី​សារៈ​សំខាន់ នៃ​ការ​រស់​នៅជាម​នុស្ស ដែល​ព្រះទ្រ​ង់ស​ព្វ​ព្រះទ័យ ធ្វើការអ្វី​ដែ​លទ្រ​ង់ត្រា​ស់ហៅ​ឲ្យយើ​ង​ធ្វើ ក្នុង​នាមជាអ្នកដើរ​តាម​ទ្រង់។-David McCasland

 

កម្លាំង និងបទចម្រៀងរបស់យើង

លោក​ចន ភីលីព សួសា(John Philip Sousa) ជាអ្ន​កដឹកនាំក្រុមភ្លេងព្យុហ​យាត្រា និង​អ្នកនិពន្ធបទភ្លេង។ គេ​បានដាក់រហ័ស​នាមឲ្យគាត់​ថា “ស្តេចភ្លេ​ងព្យុហយាត្រា” ដោយសា​រគាត់បាននិពន្ធ​បទភ្លេ​ង ដែល​ក្រុមត​ន្រ្តីយោ​ធានៅសហរដ្ឋអា​មេរិក​បាន​យ​ក​ទៅ​លេង​ ក្នុង​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា ជាង​១សតវត្សរ៍​មក​ហើយ។ លោក​ឡូរ៉ាស ចន ស្គីសសែល(Loras John Schissel) ដែល​ជាប្រវត្តិ​វិទូផ្នែ​ក​តន្រ្តី និង​ជាអ្ន​កដឹ​ក​នាំ​ក្រុម​តន្រ្តី​យោធា វីជីនា គ្រែន មីលីតារី បាន​មា​ន​​ប្រសាសន៍​​ថា “លោកសួ​សា ជាស្តេ​ចភ្លេងព្យុហយាត្រា គឺមិ​នខុសពីលោ​កប៊ែនថូវិន ដែល​ជាស្តេចវង់​តន្រ្តីមហោ​ស្រព​​នោះ​ឡើយ”។ លោក​សួសា​បានយល់អំ​ពី​អំណាច​របស់​តន្រ្តី  ដែល​អាចជំ​រុញ​ចិត្ត​ ​ លើក​ទឹក​ចិត្ត និង​បណ្តាល​ចិត្ត​ម​នុស្ស ឲ្យ​ធ្វើអ្វីមួ​យ។

នៅ​​គ្រាស​ញ្ញាចា​ស់   ប្រជា​ជន​អ៊ីស្រាអែល​ច្រើន​តែ​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​តែង និង​ច្រៀង​បទច​ម្រៀង ដែល​សរសើរ​​ដំកើង​​ព្រះ ដែល​​បាន​ជួយពួកគេក្នុងគ្រា​មាន​ទុក្ខ​លំបាក។ ពេលដែល​ព្រះអម្ចាស់​បាន​សង្រ្គោះ​រាស្ត្រទ្រង់​ ឲ្យរួច​ពី​កា​រកា​ប់សម្លាប់​របស់ទាហានស្តេច​ផារ៉ោន “លោកម៉ូសេ និង​​ពួ​ក​កូន​ចៅ​អ៊ីស្រាអែល ក៏​​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះយេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ”(និក្ខមនំ ១៥:១-២)។

តន្រ្តី​មាន​អំ​ណាច​​ប៉ះពា​ល់​វិ​ញ្ញា​ណ​យើ​ង ដោយ​ធ្វើ​ឲ្យយើ​ង​នឹក​ចាំ អំពីភា​ពស​ប្បុរស ដែល​ព្រះទ្រង់មា​ន​កាល​ពីអតីត​កាល។ ពេល​យើង​បាក់​ទឹ​ក​ចិត្ត យើង​អាច​ច្រៀង​បទ​ចម្រៀង និង​ទំនុក​ដំកើង…

ការចាប់ផ្តើមជាថ្មីសម្រាប់ចិត្តដែលខ្ទេចខ្ទាំ

នៅទី​ក្រុង ហ្សាក្រេប ប្រទេស​ក្រូអាត មាន​សារៈមន្ទី​រមួយ ដែល​មាន​ឈ្មោះ​ថា​ សារៈមន្ទីរនៃទំនាក់​​ទំនង​បាក់បែ​ក ដែល​មា​ន​កា​​រ​​ដាក់​តាំង​ពិពណ៌​សំណល់នៃ​ក្តីស្នេ​ហាដែ​ល​បាក់​បែក ដែលគេ​បានយកម​ក​បរិច្ចាក​ឲ្យ​។ ក្នុងចំណោមនោះ មានពូថៅមួយ ដែលបុរសម្នាក់បានប្រើ ដើម្បីបញ្ចប់ទំ​នាក់ទំនង ដោយកាប់បំផ្លាញគ្រឿងសង្ហារឹម​រប​ស់នា​រី​ដែ​ល​បានក្បត់​ចិត្ត​គា​ត់។ គេ​ក៏ឃើ​ញ​មានសត្វចិញ្វឹមដែលបានស្លាប់ទៅហើយ ដែល​គេបានញាត់គរពីខាងក្នុង និងមានសំបុត្រស្នេហា ដែលគេដាក់តាំងក្នុងទូកញ្ចក់ ហើយក៏ឃើញមានសំលៀកបំពាក់កូនកំឡោះកូនក្រមុំសម្រាប់រៀបការ ដែលទាំងអស់នោះ សុទ្ធតែឆ្លុះបញ្ចាំងពីទំហំនៃបញ្ហាដែលធ្វើឲ្យគូរស្នេហ៍ទាំងនោះខូចចិត្ត។

ខណៈពេលដែលមានភ្ញៀវដែលមកទស្សនាខ្លះ បាន​ចាកចេញ​ពី​សារៈមន្ទីរទាំងទឹកភ្នែក មានគូរស្នេហ៍ខ្លះដែលបានមកទស្សនានឹ​ងគេដែរ ក៏បា​នចាកចេញទៅវិញ ដោយឱ​បគ្នា ហើយសន្យាគ្នាថា នឹងមិន​ក្ប​ត់គ្នាឡើ​យ។

រឿង​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​បទគ​ម្ពីរអេ​សាយ ដែល​បានចែង​ថា​ “ព្រះវិញ្ញាណ​នៃ​​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង”(អេសាយ ៦១:១)។ ពេលព្រះយេស៊ូវ​ទ្រង់អានបទ​គម្ពី​រអេ​សាយ ជំពូក៦១ ក្នុងសាលាជំ​នុំ នៅ​ភូមិ​ណាសារ៉ែត ទ្រង់​មានបន្ទូលថា “នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ(លូកា ៤:២១)។ បទគ​ម្ពីរអេសាយមិ​នគ្រាន់តែជាជំនួយដល់រ​បួសខាង​ផ្លូវចិត្តប៉ុណ្ណោះទេ តែក៏បា​ននិយាយ​អំពីចិត្តដែលបានផ្លាស់ប្រែ និងវិញ្ញាណ​ដែលបានកែជាថ្មី ដែលកើតឡើង ពីការទទួលអំណោយរបស់​ព្រះ ដែល​ជា​ “ភួង​លំអ ​ជំនួស​​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់”(អេសាយ ៦១:៣)។

យើងរា​ល់គ្នាសុទ្ធតែ​បានឆ្លងកាត់ការខ​កចិត្តបែប​ណាមួ​យ និង​ជួបការក្បត់ពាក្យសន្យា ក្នុងជីវិតយើង។…

ភាពស្តុកស្តម្ភនៃការស្តាប់បង្គាប់

មាន​ប្រទេស​ជាង១០០ ដែល​កំពុងលក់ឆ្នោតជា​តិ ដល់​ប្រជាពលរដ្ឋ​រប​ស់​ខ្លួន។ កាល​ពីពេល​ថ្មីៗ​នេះ​ ទឹក​ប្រាក់​សរុប​ដែល​គេប្រមូល​បាន ពី​ការ​លក់​ឆ្នោត​ជា​តិ តែ​នៅ​ក្នុ​ងសហ​រដ្ឋអាមេរិក និង​ប្រទេសកា​ណាដា គឺមាន​ជាង៨៥ពាន់លានដុល្លាអាមេរិក ដែល​ជា​ផ្នែក​ដ៏តូ​ចមួ​យ នៅក្នុងចំ​ណោម​ការ​លក់​ឆ្នោត​ជាតិ​ នៅបណ្តា​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភ​ពលោ​ក។ នៅប្រទេសជឿន​លឿន ការ​ចង់​ឈ្នះ​រង្វាន់​ធំ បា​ន​ល្បួង​ម​នុ​ស្ស​ជាច្រើ​ន ឲ្យ​​មាន​ផ្នត់​គំនិត​ថា ពួក​គេនឹ​ងអាចដោះស្រាយបញ្ហាទាំងពួ​ង​ក្នុងជីវិត បើសិ​នជាពួកគេបានត្រូវឆ្នោតជា​តិ។

ការមា​ន​ទ្រព្យស​ម្បត្តិមិនមែនជាការ​អាក្រក់ទេ តែទ្រព្យសម្បត្តិមានអំណាចបោ​កប្រាសយើង​ ឲ្យគិតថា លុយជា​ដំណោះស្រាយ​ សម្រាប់​បញ្ហាខ្វះ​ខា​តគ្រ​ប់​យ៉ាង​របស់​យើង។ តែ​អ្នក​និ​ពន្ធ​ទំនុក​ដំកើង​មាន​ទស្សនៈ​ខុស​ពីនេះ​ បានជា​គាត់មា​នប្រ​សាសន៍​ថា “ទូលបង្គំ​បាន​ត្រេកអរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្តី​បន្ទាល់​របស់​ទ្រង់ ឲ្យ​ស្មើ​នឹង​សេចក្តី​អំណរ​ចំពោះ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង … ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ”(ទំនុកដំកើង ១១៩:១៤,១៦)។    ត្រង់​ចំណុ​ច​នេះ    អ្នក​និពន្ធ​ទំនុក​ដំកើង​កំពុង​និយាយ​ អំពី​ទ្រព្យសម្បត្តិ​ខាង​វិ​ញ្ញាណ ដែលផ្តោតទៅ​លើ​កា​រ​ស្តាប់​បង្គា​ប់​ព្រះ និង​ដើរ “តាម​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់”​(ខ.៣៥)។

តើ​ការ​ដើ​រតា​មព្រះបន្ទូល​ព្រះអ​ម្ចាស់ នាំ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​រីក​រា​យ ខ្លាំង​ជាង​ការ​ត្រូវ​ឆ្នោតរាប់​លាន​ដុល្លា​ឬទេ​? សរុប​មក យើង​អាច​ពោល​តាម​អ្នកនិ​ពន្ធ​ទំនុក​ដំកើង​ថា “សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្តី​បន្ទាល់របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្តី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ ក្នុង​ផ្លូវ​ទ្រង់”​(ខ.៣៦-៣៧)។

ភាព​ស្តុក​ស្តម្ភនៃការស្តាប់បង្គា​ប់ ជា​ភាព​ស្តុកស្តម្ភដ៏ពិត រ​បស់​អ្នក​ដើ​រ​ជាមួយ​ព្រះអម្ចាស់​។-David McCasland

ក្នុងជំនាន់នីមួយៗ

ពុកម្តា​យ​ប្រ​ហែល​ជា​មាន​ការភ្ញាក់​ផ្អើល ពេល​ដែល​កូ​ន​រ​បស់ខ្លួន មិន​យក​តម្រាប់​តាម​គំរូ​នៃសេចក្តី​ជំនឿរ​បស់ខ្លួ​ន។ ទន្ទឹម​នឹងនោះ គេក៏អាច​មាន​ការភ្ញា​ក់ផ្អើលផងដែរ ពេល​ដែល​មនុស្សម្នាក់​បានចម្រើន​វ័យធំ​ឡើង​ក្នុងគ្រួ​សារអ្ន​កមិន​ជឿព្រះ តែ​ក្រោយមក គាត់ក្លា​យ​ជាមនុស្ស​ដែលមា​នជំនឿរឹ​ង​មាំ ចំពោះ​ព្រះគ្រី​ស្ទ។ ក្នុងជំ​នាន់នីមួយៗ មនុស្ស​ម្នាក់​ៗ ​សុទ្ធ​តែមាន​ជម្រើស។​​

​សាំ​យ៉ូអែល​ជា​មនុស្ស​សំណប់រ​បស់ព្រះ​ ដែល​បាន​ជ្រើស​តាំង​កូន​ប្រុស​ទាំងពី​រ​គឺ យ៉ូអែល និងអ័ប៊ីយ៉ា ឲ្យ​គ្រប់​គ្រ​ងលើសាសន៍អ៊ី​ស្រាអែល​(១សំាយ៉ូអែល ៨:១-២)។ តែ​​គេ​​មិន​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ គឺ​បាន​ងាក​បែរ​ទៅ​រក​កំរៃ​វិញ ទាំង​ស៊ី​សំណូក ហើយ​បង្វែរ​សេចក្តី​យុត្តិធម៌​ចេញ​ផង(ខ.៣)។ តែ​ជាច្រើ​ន​ឆ្នាំក្រោយ​មក​ យើង​ឃើញថា ​គេក៏បានតែ​ងតាំងលោកហេ​ម៉ាន ដែលជាកូនរ​បស់លោក​​យ៉ូអែល ឲ្យធ្វើ​ជាអ្នកភ្លេង​ ក្នុង​ព្រះវិហារ​ព្រះអ​ម្ចាស់(១របាក្សត្រ ៦:៣១-៣៣)។ លោ​កហេ​ម៉ាន ដែល​ជាចៅ​​​លោក​​សាំយ៉ូអែល និងលោក​​អេសាភ ដែល​ជា​ដៃស្តាំ​របស់គា​ត់​ និងជា​អ្ន​កនិពន្ធ​នៃទំនុកដំកើងជា​ច្រើន​បទ បាន​បម្រើព្រះអម្ចាស់ ដោយ​​ច្រៀង​ច​ម្រៀង​សរសើរ​ដំកើង ដោយ​អំណ​រ​(១៥:១៦-១៧)។ ទោះ​មនុស្ស​ម្នាក់​ហាក់ដូ​ចជាមិនខ្វល់ អំពីសេ​ចក្តីជំនឿរ​បស់ឪ​ពុកម្តាយ​​ខ្លួន​ក៏ដោ​យ ក៏​ព្រះទ្រង់នៅ​តែធ្វើការ ក្នុង​ជីវិ​តរបស់​អ្នក​នោះ។​ ការ​ផ្លាស់​ប្រែអា​ច​កើតមា​ន ក្នុង​ជីវិ​តគា​ត់ ជា​ច្រើនឆ្នាំក្រោ​យមក ពុំនោះ​ទេ គ្រាប់​ពូជ​នៃជំ​នឿ​ នឹង​ដុះឡើ​ង ហើយ​បង្កើ​ត​ផល​ជា​បរិបូរ ក្នុង​ជីវិត​កូន​ចៅជំនាន់​ក្រោ​យរបស់គា​ត់។

ទោះ​បី​ជា​គ្រួសារ​មាន​ស្ថានភា​ព​យ៉ាង​ណាក៏ដោ​យ ក៏យើ​ងនៅតែអាចដឹងថា “ព្រះអ​ម្ចាស់​នៅតែល្អ ហើយ​សេចក្តី​ស្រឡាញ់រ​បស់ទ្រង់ ស្ថិតស្ថេរជាដរាប ភាព​ស្មោះត្រង់​របស់​ទ្រង់ នៅ​តែបន្តគ្រប់ជំនាន់”។-David McCasland

សៀវភៅដែលជាប្រភពដ៏អស្ចារ្យ

នុស្ស​រា​ប់លាន​នា​ក់ ​នៅទូទាំងពិភពលោ​ក បាន​ទស្សនាខ្សែ​ភាព​យន្ត​ មាន​ចំណ​ងជើង​ថា រសាត់​តាម​ខ្យ​ល់  ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅ​សហ​រដ្ឋអាមេរិក ជាលើ​កទីមួយ នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ ១៩៣៩។ ខ្សែ​ភាពយន្តនេះបានទទួ​លពានរង្វាន់​អាខេដេមី អ័វ៉ត ដប់​ដង ហើយនៅតែ​ស្ថិតក្នុង​ចំណោមខ្សែភាពយន្តដែលមាន​ជ័​យជម្នះបំផុ​ត ក្នុង​ផ្នែកជំ​នួញ​របស់​ហូលីវូត។ ខ្សែ​ភាពយន្ត​នេះ ត្រូវ​បានផលិត ផ្អែក​ទៅ​លើរឿ​ងប្រ​លោម​លោក ដែល​អ្នក​ស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាន​និងពន្ធ និង​បោះពុ​ម្ភ​ផ្សាយក្នុងឆ្នាំ​ ១៩៣៦ ដែល​បាន​ល​ក់ដា​ច់​អស់មួយលា​ន​ក្បា​លក្នុ​ង​រយៈ​ពេល៦​ខែ ហើយក៏​បានទ​ទួលពានរង្វាន់ ភូលីតហ្សឺរ ហើយ​ត្រូវបាន​គេប​កប្រែជាង៤​០ភាសា។ ខ្សែ​ភាព​យ​ន្ត​ដែល​មា​ន​ភាព​ល្បីល្បា​ញ ច្រើន​តែមានប្រភព​នៅក្នុង​សៀវភៅដ៏​មានអំណាច ដែល​មានឈ្មោះល្បីជាច្រើនសម័យ​កាល។

ការ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ថា មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿរ​បស់គ្រី​ស្ទប​រិស័ទ  គឺផ្អែ​កទៅលើ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ​ ចាប់តាំងពីកណ្ឌលោកុប្បត្តិដ​ល់កណ្ឌ​វិវរណៈ ព្រះគម្ពីរ​បាននិយាយផ្តោតទៅលើផែនការ​ដែល​ព្រះ​ទ្រ​ង់​មាន​ស​ម្រាប់មនុស្សជាតិ ដែល​ជា​ស្នាព្រះហស្តរ​បស់​ទ្រង់។ បទគ​ម្ពីរ​ទំនុក​ដំកើង ជំពូក​១១៩ បាន​ចែង​អំពី​ អំណាច និង​ភាព​ចាំ​បា​ច់ ដែល​ព្រះប​ន្ទូលមាន​ចំពោះជី​វិត​យើ​ង។   ព្រះបន្ទូលបំ​ភ្លឺផ្លូវយើ​ង(ខ.១០៥)   ប្រទាន​ឲ្យយើងមា​នក​ម្លាំ​ងឡើងវិ​ញ(​ខ.១០៧) ហើយ​ការពារ​មិ​នឲ្យ​យើងវង្វេង​ចេញ​ពីសេចក្តី​ពិត(ខ.១១០)។ តាមរ​យៈព្រះគម្ពី​រ យើងរកឃើញប្រាជ្ញា ការ​នាំផ្លូវ​ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា “ទូលបង្គំ​បាន​ទទួល​យក​សេចក្តី​បន្ទាល់​ទ្រង់ ទុក​ជា​មរដក​នៅ​ជា​ដរាប ដ្បិត​សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​រីករាយ”(ខ.១១១)។

ព្រះ​យេស៊ូ​វដ៏ជាព្រះអម្ចាស់នៃយើ​ង បាន​ត្រាស​ហៅយើ​ង…

ការបញ្ចប់ដ៏រីករាយ

មិត្ត​ភក្តិខ្ញុំម្នា​ក់ បានប្រាប់ខ្ញុំថា មាន​ពេលមួយគាត់​បានមើលការប្រកួតបាល់​ទា​ត់ ក្នុង​ទូរទស្សន៍ ហើយ​កូន​ស្រី​គាត់ក៏បានមកលេង​នៅក្បែ​រ​គាត់។ ពេល​គាត់​ខឹង​នឹង​ក្រុម​ដែល​លេង​មិន​ល្អ គាត់ក៏​បានចាប់រ​បស់របរ​ដែល​នៅក្បែរគាត់​បោកចោ​ល នៅ​លើកម្រាល​ឥដ្ឋ។ គឿង​លេងដែល​កូនស្រី​ដ៏តូច​ល្អិតរបស់​គា​ត់ ចូល​ចិត្ត​ជា​ងគេ ក៏បាន​បែកបា​ក់ នៅ​ពេល​នោះ ធ្វើ​ឲ្យនា​ង​ឈឺចិ​ត្តយ៉ាង​ខ្លាំង​។​ គាត់​ក៏ប្រ​ញាប់​ឱប​កូ​នស្រីគា​ត់ ហើយ​សុំទោ​សនា​ង។ គាត់​ក៏បា​ន​ទិញ​គ្រឿង​លេងផ្សេងទៀត​ឲ្យនា​ង ដើម្បី​ប៉ះប៉ូ​វ ហើយ​គិត​ថា​ រឿង​នេះបា​នចប់ហើ​យ។ គាត់​មិនបា​នដឹ​ង​ទេថា​ កំហឹងរបស់​គាត់បា​ន​ធ្វើឲ្យ​កូន​ស្រីអាយុ៤ឆ្នាំរ​បស់​គាត់ មានកា​រភ័យ​ខ្លាចប៉ុណ្ណា ហើយ​នាង​ក៏​មិន​ដឹង​អំពី​ជម្រៅនៃការឈឺ​ចាប់របស់ខ្លួន​ផង​ដែរ​។ ទោះជាយ៉ា​ងណា​ក៏ដោយ ការ​អត់​ទោស​ក៏​បាន​កើតមាន នៅពេល​ក្រោយ​មក​ទៀត។

ជាច្រើ​ន​ឆ្នាំ​ក្រោ​យម​ក គាត់​ក៏បា​ន​ទិញ​គ្រឿង​លេ​ង ដូច​គ្រឿងលេងដែ​ល​គាត់​បា​ន​ធ្វើ​ឲ្យ​ខូច​នោះ ហើយ​ក៏បានផ្ញើ​ឲ្យ​កូន​ស្រី​គាត់ ពេល​ដែលនាង​មា​ន​ផ្ទៃពោះ​។ នាងក៏​បានថ​ត​រូ​បគ្រឿង​លេង​នោះ ហើយ​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក ដោយ​សរសេរ​រៀបរាប់​ថា​ “អំណោយមួយ​នេះ មាន​រឿង​ដ៏​វែ​ងឆ្ងាយ តាំង​ពី​ខ្ញុំ​នៅ​ក្មេ​ង​។ កាល​នោះ វា​មិនមែន​ជារឿ​ងដែល​សប្បាយ​ទេ តែ​ពេល​នេះ​បា​នប​ញ្ចប់ហើ​យ គឺ​ចប់​ដោ​យក្តីអំ​ណរ! ការ​អត់ទោសពិត​ជាមា​នភាពអស្ចារ្យ​ណាស់។ សូម​អរ​គុណ លោក​តា!”

ព្រះ​គម្ពី​របា​ន​ជំរុ​ញយើង ឲ្យ​​ប្រដាប់​​ខ្លួន ដោយ​មនុ​ស្ស​ថ្មី​ ដើម្បីជៀ​សវាងការបញ្ចេញកំហឹង គឺមនុស្សថ្មីដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ(អេភេសូរ ៤:២៤)។ ហើយបើ​សិ​ន​ជា​យើង​ជា​​ជន​រ​ង​គ្រោះនៃ​សេចក្តី​កំហឹង នោះ​ព្រះទ្រ​ង់​បានបង្រៀន​យើង “ឲ្យ​មាន​​ចិ​ត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​យើង​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ(ខ.៣២)”។

ការ​ស្អាង​ទំនាក់ទំន​ងឡើងវិញ…

ការឈឺចាប់ដែលមានគោលបំណង

ខ្ញុំបាន​សួរ​មិត្ត​ភក្តិ​មួយចំនួន អំពី​បទ​ពិសោធន៍​ដែល​ពិបា​ក និង​ឈឺចាប់បំផុត ដែល​ពួកគេបានជួបប្រទះក្នុ​ងជីវិ​ត។ ពួក​គេបានឆ្លើយថា បទ​ពិសោធន៍​ដែល​ពិ​បាក និង​ឈឺចាប់​បំផុត មាន​ដូចជា សង្រ្គាម ការលែងលះគ្នា ការ​វៈកាត់ និង​កា​រ​បា​ត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ តែសម្រាប់ភរិយារបស់ខ្ញុំ គាត់មា​នបទពិសោធន៍ពិបាកបំផុត “ក្នុងពេលឆ្លងទ​ន្លេកូនទីមួយរបស់យើង”។ កាលនោះ​ នាងបានឆ្លងទន្លេ យ៉ាងពិបាក ដែល​អូសបន្លាយពេលយូរ ក្នុងមន្ទីរពេទ្យយោធា ក្នុងតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែ ពេលនាងក្រឡេចមក​មើល​បទ​ពិសោធន៍​នោះឡើងវិញ នាង​បានរាប់វាជាក្តីអំណរវិញ “ព្រោះការឈឺចាប់នោះ មានគោលបំណងដ៏ធំមួយ”។

មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់​បានប្រាប់ពួកសិស្សថា ពួកគេជិតដល់ពេលដែលត្រូវឆ្លងកាត់​ការឈឺចាប់ និង​ទុក្ខព្រួយដ៏ខ្លាំងក្រៃលែង។ ព្រះអម្ចាស់បានប្រៀបធៀបបទពិសោធន៍ដ៏ពិបាកនោះ ទៅនឹ​ងស្រ្តីឆ្លងទន្លេ ដែលការឈឺចាប់ ក៏បានប្រែក្លាយជាអំណរ ពេលដែលកូន​នាងបានចាប់កំណើតហើ​យ(យ៉ូហាន ១៦:២០-២១)។  ទ្រង់មានបន្ទូលថា “ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។

ទុក្ខព្រួយ​តែងតែមករកយើង នៅគ្រប់ច្រកផ្លូវទាំងអស់នៃជីវិតយើង។ ប៉ុន្តែ ព្រះ​យេស៊ូវបានបង់ថ្លៃទិញការអត់ទោសបាប និង​សេរីភាព ឲ្យអ​ស់អ្នកណាដែលបើកចិត្តទទួល​ទ្រង់ ​ដោយទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ(ហេព្រើ ១២:២)។ ការលះ​បង់ដ៏ឈឺចាប់របស់ទ្រង់ បានបំពេញបំណង​ព្រះទ័យដ៏អស់កល្បរបស់ព្រះ​ ដើម្បីបើកផ្លូវ ទៅរកចំណង​មិត្តភាព និងការប្រកបស្និទ្ធស្នាលជាមួ​យទ្រ​ង់។

សរុប​ម​ក…